ការត្រួតពិនិត្យការពិតជាមួយ IFCN

$0.00

ការត្រួតពិនិត្យការពិតជាមួយ IFCN

Learn the fundamentals of fact-checking with this class in Khmer from the International Fact-Checking Network and the Poynter Institute, created with support from Meta.

Start Anytime

$0.00

SKU: APACFC-06

Learning Outcomes

អ្នកចូលរួមក្នុងវគ្គសិក្សានេះនឹងរៀនពីរបៀប៖

  • រៀបរាប់ពីប្រវត្តិនៃចលនាត្រួតពិនិត្យការពិត
  • ស្វែងរក និងកំណត់អត្តសញ្ញាណសេចក្តីថ្លែង និងការអះអាងដែលអាចត្រូវបានពិនិត្យការពិត
  • អនុវត្តវិធីសាស្រ្តស្ដង់ដារក្នុងការត្រួតពិនិត្យការពិត
  • ប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសដើម្បីបំបាត់ និងផ្ទៀងផ្ទាត់ការអះអាង
  • រៀបចំផែនការសកម្មភាពត្រួតពិនិត្យការពិតរួមគ្នា

$0.00

Training five or more people?
Check out our custom training.

ដោយមានការគាំទ្រពី Meta បណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ​មាន​សេ​ចក្តី​សោមនស្សរីករាយក្នុងការផ្តល់ជូននូវវគ្គសិក្សាត្រួតពិនិត្យការ​ពិត​ដំបូង​ដោយឥតគិតថ្លៃ។ មានម៉ូឌុលចំនួនបីដែលផ្តោតលើការត្រួតពិនិត្យការពិត ការផ្ទៀង​ផ្ទា​ត់ និ​ង​ការបំបាត់ចោល និងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតអំពីសុខភាព វគ្គបណ្តុះ​បណ្តា​លនេះនឹងធ្វើឱ្យអ្នកសារព័ត៌មានប្រុងប្រៀបជាស្រេចពីរបៀបស្វែងរកការអះអាងដែលអាចត្រួតពិនិត្យការពិតបាន វិធីសាស្ត្រសម្រាប់​ការ​ត្រួតពិនិត្យ​ការពិត និងឧបករណ៍ ព្រមទាំងបច្ចេកទេសដើម្បី​ជួយ​ក្នុង​ការធ្វើដំណើរ​សិក្សា​របស់ពួកគេ។

វគ្គស្វ័យសិក្សាតាមល្បឿននេះគឺបើកសម្រាប់អ្នកសារព័ត៌មាន អ្នកសិក្សា និ​ងអ្នកត្រួតពិនិត្យការពិតដែលប្រាថ្នាចង់បានទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកចូលរួមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ នឹងទទួលបានវិញ្ញា​បន​បត្រនៃការបញ្ចប់ការសិក្សា ហើយនិងត្រូវបានអញ្ជើញឱ្យ​ចូលរួម​ក្នុង​សិក្ខា​សាលាអនឡាញ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅក្នុងពិភពត្រួត​ពិនិត្យការពិត។

កាលវិភាគ

វគ្គសិក្សានេះត្រូវបានរៀបរាងឡើងដើម្បីបញ្ចប់ដោយមានភាពងាយស្រួល និង​តាមល្បឿនផ្ទាល់ខ្លួនរបស់អ្នក។ សិស្សអាចនឹងចំណាយពេលពី 2 ទៅ 3 ម៉ោងដើម្បីបញ្ចប់ម៉ូឌុល​ទាំង​នេះ​។

ចាប់ផ្តើមនៅពេលណាក៏បាន

វគ្គ​សិក្សា​នេះ​មាន​ជូន​ដោយ​មិន​គិត​ថ្លៃ​ចំពោះ​អ្នក​សារព័ត៌មាន​ខ្មែរ ឬ​ខ្មែរ​ណា​ម្នាក់។